រឿងអាស្រូវបុគ្គលិកKFCនៅប្រទេសម៉ាឡេស៊ី


លោកអ្នកបានដឹងរូចមហើយថាKFCគឺជាហាងដ៏ល្បីដែលមានវត្តមាន
ជាច្រើនប្រទេសនៅលើពិភពលោក។ទំាងគុណភាពនិងអាហារដែល
មានរសជាតិយ៉ាងឈ្ងុយឆ្ងាញ់បានធើ្វអោយមានអតិថិជនជាច្រើនបាន
គំាទ្រនិងចូលចិត្តរាល់មុខអាហារដែលបានដាក់លក់នៅក្នុងហាងKFCនេះ។
ទន្ទឹមនឹងភាពល្បីល្បាញស្រាប់តែមានVideo Clipដែលបង្ហាញអំពីគំនិត
ដ៏អាក្រក់របស់បុគ្គលិកនៃហាងKFCនេះ តាមរយះគេហទំព័រYoutube។
នៅក្នុងVideo Clip នេះគេសង្កេតឃើញថាបុគ្គលិកផ្នែកចំអិនបានយកមាន់
ដែលរៀបនឹងបំព្រងនោះទៅដាក់រមៀលលេងទៅមកនៅលើស្បែកជើងខ្លូន
ទៅវិញ មិនតែប៉ុណ្ណោះខ្លាញ់ដែលខ្ទាត់ចេញពីចង្រ្កាននោះពួកគេបានយក
ក្រណាត់មកជូតរូចហើយពួកគេបានពូតដាក់ចូលឆ្នាំងសំរាប់ចំអិនមាន់ទៅ
វិញដែលសកម្មភាពបែបនេះពិតជាធើ្វអោយមហាជននៅប្រទេសម៉ាឡេស៊ី
បានខឹងយ៉ាងខ្លំាងចំពោះទង្វើរបែបនេះ។


អ្នកគ្រប់គ្រងប្រចំាការនៅប្រទេសម៉ាឡេស៊ីបានចេញមកនិយាយអះអាងនិង
បានសុំទោសរាល់បញ្ហាទំាងនេះដោយនិយាយជាភាសាអង់គ្លេសរួមទំាងភាសា
ម៉ាឡេស៊ីហើយលោកក៏បានបន្ថែមទៀតផងដែរថាលោកនឹងបង្ក្រប់កាមេរ៉ានៅ
ផ្នែកចង្រ្កានជាពិសេសកន្លែងចំអិននិងប្រជុំជាមួយអ្នកគ្រប់គ្រងផ្នែកចំអិននេះ
ដើម្បីកុំអោយមានបញ្ហាកើតឡើងជាលើកទីពីរ។

ប្រភពដើម Yahoo.